Is Minister of Interior Saying Svay Rieng Shooter Member of the Police Force?

The Svay Rieng shooting of workers serves as wake up call to government.

No More use of guns by police against protesters.

We acknowledge the sincerity of the deputy-prime minister.

Prosecution of the right killer is the next step.

http://ki-media.blogspot.com/2012/02/culture-of-violence-blamed-for.html

> លោក ស ខេង បញ្ជា​មិន​ឲ្យ​ប៉ូលិស​ប្រើ​អាវុធ​ពេល​ចុះ​បង្ក្រាប​អ្នក​តវ៉ា
>
> រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​សំដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​នៃ​ការ​បាញ់​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ និង​អ្នក​តវ៉ា​បញ្ហា​ផ្សេងៗ ដែល​ចេះ​តែ​កើត​មាន​ជា​បន្តបន្ទាប់​រយៈពេល​កន្លង​មក។

> រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ជា​ឧបនាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​អគ្គស្នងការ​នគរបាល​ជាតិ មិន​អនុញ្ញាត​ឲ្យ​កង​កម្លាំង​នគរបាល​ជាតិ​ប្រើប្រាស់​អាវុធ​នៅ​ពេល​ដែល​ចុះ​ទៅ​បង្ក្រាប​កម្មករ​រោងចក្រ និង​ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ​ដី​នោះ​ទេ នៅ​ថ្ងៃ​អនាគត ដើម្បី​ជៀសវាង​ការ​បាញ់​សម្លាប់ ឬ​បង្ក​របួស​ស្នាម​ធ្ងន់ធ្ងរ​ដល់​អ្នក​តវ៉ា​ទាំង​នោះ។
>
>
> ការ​ប្រើ​ដំបង​ឆក់ និង​ខែល​ការពារ​ខ្លួន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ពេល​ដែល​ចុះ​ទៅ​បង្ក្រាប​ការ​តវ៉ា​ទាមទារ​ដីធ្លី និង​បាតុកម្ម​របស់​កម្មករ​រោងចក្រ។ <br>
>
>
> បទ​បញ្ជា​នេះ​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់​មាត់​ចំពោះ​មុខ​អភិបាល​ខេត្ត​នានា ស្នងការ​នគរបាល​ខេត្ត និង​អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្ដមសេនីយ៍ នេត សាវឿន នៅ​ក្នុង​សន្និបាត​បូក​សរុប​ស្ថានការណ៍​សន្តិសុខ​ឆ្នាំ​២០១១ និង​លើក​ទិសដៅ​សំរាប់​ឆ្នាំ​២០១២ នៅ​ឯ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១២។&nbsp; <br>
>
>
> លោក ស ខេង បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​នគរបាល​ត្រូវ​តែ​ស្វែង​រក​ការ​ពិត​នៃ​ឫសគល់​នៃ​អំពើ​ហិង្សា​ដែល​បាន​ផ្ទុះ​ឡើង គឺ​មិន​ត្រូវ​កាន់​ជើង​ភាគី​ក្រុមហ៊ុន ឬ​ភាគី​ប្រជាពលរដ្ឋ​ទេ។ អាជ្ញាធរ​នគរបាល​ត្រូវ​តែ​ប្រកាន់​ជំហរ​អព្យាក្រឹត ឬ​អាជ្ញាកណ្ដាល មិន​ត្រូវ​ការពារ​ក្រុមហ៊ុន​ដើម្បី​លាភ​សក្ការៈ​នោះ​ទេ។
>
>
> លោក ស ខេង៖ «ប៉ុន្តែ​ជា​បឋម ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យើង​ឈរ​លើ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​មុន ហើយ​យើង​ក៏​មាន​គោលនយោបាយ​ដើម្បី​គាំទ្រ​ការ​វិនិយោគ​ទាំង​ឡាយ​ផង​ដែរ។ យើង​ឈរ​លើ​សច្ចភាព​មួយ​ច្បាស់លាស់ តម្លាភាព។ យើង​មាន​កាតព្វកិច្ច​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ តែ​យើង​គ្មាន​សិទ្ធិ​បាញ់​លើ​ប្រជាជន​ទេ អា​ហ្នឹង​សុំ​អស់​លោក​អភិបាល​ខេត្ត​ស្ដាប់​អា​ហ្នឹង​ឲ្យ​ច្បាស់។ ទាំង​គេ ទាំង​យើង ឧបមា​ថា គេ​បាញ់​យើង​វិញ តើ​យើង​វេទនា​យ៉ាង​ណា យើង​ពិបាក​ប៉ុណ្ណា ក្នុង​កំហុស​តិចតួច​ដែល​មិន​សម​ថា គេ​បាញ់​នោះ?»។
>
>
> ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន បាន​មាន​ប្រសាសន៍​ថា លោក​សាទរ​នឹង​បទ​បញ្ជា​នេះ ដោយ​លោក​សុំ​ឲ្យ​នគរបាល​នៅ​ថ្នាក់​មូលដ្ឋាន​អនុវត្ត​បទបញ្ជា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «យើង​សុំ​កុំ​ឲ្យ​មាន​ការ​បង្ក្រាប​នៅ​ពេល​ដែល​មាន​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី អា​ហ្នឹង​ទី​១។ ទី​២ អាជ្ញាធរ​ហ្នឹង​ត្រូវ​ឈរ​នៅ​កណ្ដាល​ក្នុង​ការ​ការពារ​សុវត្ថិភាព មិន​លំអៀង​ទៅ​ដល់​ភាគី​ណា​មួយ ជា​ពិសេស​ជា​ទូទៅ​គឺ​លំអៀង​ទៅ​លើ​និយោជក នៅ​ពេល​គេ​ឲ្យ​លុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក​ថ្លៃ​អី​ចឹង​ទៅ គឺ​ចាប់​ផ្ដើម​លំអៀង​ទៅ​ភាគី​និយោជក​ហើយ»។
>
>
> សេចក្ដី​ព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១២ គឺ​ក្រោយ​ពេល​ដែល​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា និង​បាញ់​កម្មការិនី​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នោះ ឲ្យ​រង​របួស​ធ្ងន់​ចំនួន ៣​នាក់ នៅ​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ ថ្មីៗ​នេះ។ <br>
>
>
> ស្រប​ពេល​នេះ​ដែល​សហភាព​ការងារ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​សុំ​ឲ្យ​អាជ្ញាធរ​នគរបាល​ចាប់​ខ្លួន​ជនល្មើស និង​បាន​ថ្កោលទោស​ការ​បាញ់​ប្រហារ​នោះ​ថា ជា​អំពើ​កាច​ហាវ៕<br>
>
>
> កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។
>
> http://www.rfa.org/khmer/indepth/sarkheng_orders_police_not_2use_weapon_2shoot_protesters-02212012215036.html
>
> —
> RFA Web Administrator
>
>

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s